ខណៈទទួលសម្ភារប្រយុទ្ធប្រឆាំងមេរោគ COVID-19 ពីក្រុមហ៊ុន Naga world kind Heart លោក ឃួង ស្រេង រំលឹកពលរដ្ឋកុំឱ្យឆ្លងជំងឺកូវីដ-១៩

0
175

ក្នុងពិធីទទួលសម្ភារប្រយុទ្ធប្រឆាំងមេរោគ COVID-19 ពីក្រុមហ៊ុន Naga world kind Heart នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា​ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Naga world kind Heart នេះជាសកម្មភាពមួយក្នុងការរួមចំណែក ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានរំលឹកហើយរំលឹកទៀត សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឲ្យបានល្អទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក ប៉ុន្តែត្រូវធ្វើយ៉ាងណា កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ ។

សូមបញ្ជាក់ថា​ សម្ភារដែលបានទទួលក្រុមហ៊ុន Naga world kind Heart នេះ​ រួមមាន ម៉ាសចំនួន ១០,០០០ម៉ាស ជែលលាងដៃចំណុះ៥០មីលីលីត្រ​ ចំនួន ១០០០ដប ទឹកអាល់កុលចំនួន ៦កាន ស្មើ ១៨០លីត្រ៕​