ករណីអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នេះ បានកើនឡើងរហូតដល់ ២,៤៨១,០២៦នាក់ហើយ ដោយក្នុងនោះមានអ្នកស្លាប់ ចំនួន ១៧០,៤២៣នាក់ និងជាសះស្បើយឡើងវិញ ៦៤៦,៦៧៥នាក់ នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២១០។
ក្រឡេកមកមើលប្រទេសធំៗវិញ គឺប្រទេសធំៗចំនួន ០៦ មានករណីឆ្លង COVID-19 ច្រើនជាងគេបង្អស់រហូតដល់រាប់សែននាក់ មានដូចជា ៖
១- សហរដ្ឋអាមេរិក មានករណីឆ្លងសរុប ៧៩២,៧៥៩ករណី ក្នុងនោះស្លាប់ ៤២,៥១៤នាក់ និងជាសះស្បើយឡើងវិញ ៧២,៣៨៩នាក់។
២- ប្រទេសអេស្ប៉ាញ មានករណីឆ្លងសរុប ២០០,២១០ករណី ក្នុងនោះស្លាប់ ២០,៨៥២នាក់ និងជាសះស្បើយឡើងវិញ ៨០,៥៨៧នាក់។
៣- ប្រទេសអ៉ីតាលី មានករណីឆ្លងសរុប ១៨១,២២៨ករណី ក្នុងនោះស្លាប់ ២៤,១១៤នាក់ និងជាសះស្បើយឡើងវិញ ៤៨,៨៧៧នាក់។
៤- ប្រទេសបារាំង មានករណីឆ្លងសរុប ១៥៥,៣៨៣ករណី ក្នុងនោះស្លាប់ ២០,២៦៥នាក់ និងជាសះស្បើយឡើងវិញ ៣៧,៤០៩នាក់។
៥- ប្រទេសអាល្លឺម៉ង់ មានករណីឆ្លងសរុប ១៤៧,០៦៥ករណី ក្នុងនោះស្លាប់ ៤,៨៦២នាក់ និងជាសះស្បើយឡើងវិញ ៩១,៥០០នាក់។
៦- ចក្រភពអង់គ្លេស មានអ្នកឆ្លង ១២៤,៧៤៣ករណី ក្នុងនោះស្លាប់ ១៦,៥០៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានទិន្នន័យបញ្ជាក់៕






