អ្នកទោសប្រមាណ៣០នាក់ ប្រើល្បិចវាយមន្ត្រីពន្ធនាគាររត់ចេញពីគុក តែប្រទះនឹងកាណុងកាំភ្លើងជាង៤០ ធ្វើឱ្យពួកគេ…​

0
2042

លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា​ អ្នកទោសដែលទើបជាប់គុកថ្មីម្នាក់ ត្រូវបានដាក់ដាច់ដោយឡែកពីគេ១៤ថ្ងៃ ខ្លាចបញ្ហាឆ្លងជំងឺកូវីដ-១៩ ហើយអ្នកទោសម្នាក់នេះ បានធ្វើពុតជាឈឺចុកធ្ងន់ធ្ងរ ស្រែកឱ្យឆ្មាំគុកជួយព្យាបាល ប៉ុន្តែការពិតជាផែនការចង់រត់ចេញគុក លុះនៅពេលមន្ត្រីពន្ធនាគារ០៤នាក់ ចូលទៅជួយសង្គ្រោះព្យាបាល ស្ថិតក្នុងរបងសុវត្តិភាព ក៏ស្រាប់អ្នកទោសជាច្រើននាក់ (ប្រមាណ៣០នាក់) បានស្ទុះមកវាយ ប្រតាយប្រតប់ធ្វើឱ្យមន្ត្រីទាំងនោះរងរបួស ហើយអ្នកទោសព្យាយាមរត់ចេញពីគុក។​  

ប្រធានពន្ធនាគារដដែលរូបនេះ បានថ្លែងថា ក្រោយពីមានការវាយតប់មកលើមន្ត្រីពន្ធនាគារ លោកបានសុំអន្តរាគមន៍បន្ទាន់ ទៅកាន់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីបង្ក្រាប។ ពេលនោះ មន្ត្រីពន្ធនាគារខាងក្នុងចំនួន២០នាក់ និងខាងក្រៅ២០នាក់ ប្រចាំការរាល់ថ្ងៃ បានប្រើប្រាស់កាំភ្លើងបាញ់គំរាមអ្នកទោស ដែលរត់ឡើងលើដំបូលអាគារគុក និងប្រើប្រាស់ដំបងឆក់ ក៏បង្ក្រាបពួកអ្នកទោសបាន។

ក្នុងស្ថានភាពបះបោររត់ចេញពីគុកនេះ​ ដោយហេតុពួកអ្នកទោសមើលឃើញកម្លាំងអន្តរាគមនរបស់ស្នងការនគរបាលខេត្ត និងកម្លាំងអាវុធហត្ថខេត្ត ព័ទ្ធជុំវិញរបងគុក ធ្វើឱ្យពួកគេយល់ថា មិនអាចរត់គេចខ្លួនបាន ក៏បញ្ឈប់សកម្មភាព ហើយសមត្ថកិច្ចក៏សង្គ្រុបពួកគេជាប់ទាំងអស់តែម្ដង បើប្រាស់ពេលវេលាជាង២០នាទី ក្នុងនោះអ្នកទោសទាំងអស់ មិនបានឆ្លងផុតចេញពីរបងសុវត្ថិភាពគុកទេ៕