ការអភិវឌ្ឈន៍ខ្លួនពីជីវិតអ្នករត់តុក្រលំបាក ទៅជាជីវិតល្អប្រសើររបស់តារាចម្រៀង សាល បាទី លោក-​អ្នកយល់យ៉ាណាដែរ ?

0
169

ខំប្រឹងរើបង្រះចេញពីដំណងជីវិត ពីមនុស្សម្នាក់ដែលធ្លាប់ធ្វើការងារជាអ្នករត់តុ​ ឬតូចតាចជាងនេះ ទៅជាមនុស្សម្នាក់ថ្មី ដែលមានការងារសមរម្យ តាមអ្វីដែលខ្លួនស្រឡាញ់​នោះ​ លោក សាល បាទី​ បានក្លាយជាតារាចម្រៀងប្រុស កំពុងមានប្រជាប្រិយភាពរបស់ផលិតកម្ម Home Music ។ 

ហែលឆ្លង និងជួបរឿងរ៉ាវជីវិតមិនតិចនោះទេ ទំរាំបានក្លាយជាតារាចម្រៀង ដែលជាអាជីពលោកស្រឡាញ់ អតីតអ្នករត់តុ សាល បាទី ដែលមានឈ្មោះពិតហៅថា សួន សាល បានលាតត្រដាងនូវប្រវត្តិជីវិតតស៊ូ របស់លោកឱ្យដឹងថា ក្នុងតួនាទីជាអ្នករត់តុ លោកតែងតែច្រៀងឱ្យភ្ញៀវស្ដាប់បណ្តើរ រហូតបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀង របស់ស្ថានីយទូរទស្សន៍នានា និងចាប់តាំងពីដើមឆ្នាំ២០១៩មក លោកបានចាប់ផ្តើមលេចមុខមាត់ច្រើនក្នុងការងារសិល្បៈ ហើយបានផ្លាស់ប្ដូរខ្សែជីវិតល្អប្រសើរជាងមុនក្នុងពេលបច្ចុប្បន្ន, ចំណែកទៅអនាគតមានការប្រែប្រួលយ៉ាងណាទៀតនោះ លោកមិនអាចកំណត់បានទេ៕