ផ្អើលថា ជនមួយក្រុមប្លន់យកប្រាក់ជាង៥ពាន់ដុល្លារ គេចខ្លួនទៅបាត់ តែលោកអធិការថា ករណីបន្លំលួច

0
221

ភ្នំពេញ៖ ផ្អើលឈូឆរទាំងព្រលឹម តាមប្រភពព័ត៌មានជំហានដំបូងថា មានជនមួយក្រុម បានចូលបន្លំដូរលុយ១០$ ដើម្បីទិញអីវ៉ាន់ក្នុងផ្ទះវីងយីហោ “ ម៉ាក់ ស្រីមាស ” ហើយក៏ប្លន់យកប្រាក់បានជាង៥ពាន់ដុល្លារ គេចខ្លួនទៅបាត់ដោយសុវត្ថិភាព មិនឱ្យប៉ូលិសដឹង នាំតែរវល់ ។

ហេតុការណ៍នេះ កើតឡើងនៅចំណុចខាងក្រោយផ្សារឯករាជ្យ១  ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រលឹម ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ។

ទោះជាយ៉ាងណា អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បានបដិសេធថា មិនមែនជាករណីប្លន់នោះទេ ដោយលោកបញ្ជាក់ថា ជាករណីបន្លំយកប្រាក់ពីកន្លែងវេរលុយវីង ហើយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមជនល្មើស៕