គិតត្រឹមម៉ោង ១២៖០០នាទី ថ្ងៃត្រង់ ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២លានករណីហើយ ក្នុងនោះស្លាប់ ១២៦,៧៥៣នាក់ និងជាសះស្បើយ ៤៨៣,៥៧៣នាក់ នៅតាមប្រទេស-ដែនដី សរុបចំនួន ២១០ ទូទាំងភពផែនដី។
នេះបើតាមទិន្នន័យពីគេហទំព័រ worldometer , គេហទំព័រដដែលបានបង្ហាញទៀតថា សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុកនោះ រួមមាន ៖
១- សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៦១៤,២៤៦ករណី ក្នុងនោះស្លាប់ ២៦,០៦៤នាក់ និងជាសះស្បើយវិញ ៣៨,៨២០នាក់។
២- ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៧៤,០៦០ករណី ក្នុងនោះស្លាប់ ១៨,២៥៥នាក់ និងជាសះស្បើយឡើងវិញ ៦៧,៥០៤នាក់។
៣- ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៦២,៤៨៨ករណី ក្នុងនោះស្លាប់ ២១,០៦៧នាក់ និងជាសះស្បើយឡើងវិញ ៣៧,១៣០នាក់។
៤- ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៤៣,៣០៣នាក់ ក្នុងនោះស្លាប់ ១៥,៧២៩នាក់ និងជាសះស្បើយឡើងវិញ ២៨,៨០៥នាក់។
៥- ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣២,២១០នាក់ ក្នុងនោះស្លាប់ ៣,៤៩៥នាក់ និងជាសះស្បើយឡើងវិញ ៦៨,២០០នាក់។ ៦- ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ៩៣,៨៧៣ករណី ក្នុងនោះស្លាប់ ១២,១០៧នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញមិនត្រូវបានបញ្ជាក់ឡើយ៕





