តស់ ទៅមើល លោក សុវណ្ណ រិទ្ធី តុលាការដំណើរការដល់នាហើយ ? លោក សុវណ្ណ រិទ្ធី កំពុងត្រូវបានសាលាដំបូងបន្តនីតិវិធីស៊ើសួរ ប្រឈមនឹងមាត្រា៤៩៥ ក្នុងអំពើរញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ !

0
336

បង្ហាញនូវអារម្មណ៍ភិតភ័យ​ក្នុងបន្ទប់សួរចម្លើយរបស់តំណាងអយ្យការ​  លោក សុវណ្ណ រិទ្ធី ដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយកសារព័ត៌មាន TVFB នោះ​ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០​ នេះ ត្រូវបាន លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ឱ្យដឹងថា​ កំពុងបន្តបើកការស៊ើបសួរ​ លោក សុវណ្ណ រិទ្ធី ក្រោយសមត្ថកិច្ចនគបាលឃាត់ខ្លួន។

ពាក់ព័ន្ធនឹងការឃាត់ខ្លួននេះដែរ លោក សុវណ្ណ រិទ្ធី កំពុងប្រឈមនឹងបញ្ញត្តិត្រង់ មាត្រា៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងអំពើរញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ ក្រោមបទចោទប្រកាន់បានផ្សព្វផ្សាយព័ត៌មាន មានចរិតញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសង្គមផង ក្នុងគ្រាដែលរាជរដ្ឋាភិបាលជាប់ដៃមមាញឹកប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺ  COVID-19 ។   

មិនឱ្យពេលវេលាកន្លងផុតទៅ២៤ម៉ោងទាន់​ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះនៃការឃាត់ខ្លួន លោក​ សុវណ្ណ រិទ្ធី , រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ ខៀវ​ កាញារីទ្ធ បានចេញសេចក្ដីប្រកាសលុបចោលអាជ្ញាប័ណ្ណភ្លាមៗ ដោយបញ្ជាក់ថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណនេះ​ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»

ខណៈសមត្ថកិច្ចក្រៀកចុះពីរថយន្ដ ហើយនាំចូលទៅក្នុងបន្ទប់សវនដ្ឋានដោយមិនទុកពេលឱ្យរ៉ែរ៉នោះ លោក សុវណ្ណ រិទ្ធី ក្នុងទឹកមុខស្លេកស្លាំងបង្ហាញនូវភាពភិតភ័យ ជាមួយនឹងរាងកាយញ័រចំប្រប់​ បានធ្លោយវោហារប្រាប់ដល់អ្នកសារព័ត៌មានថា « ជួយមើល ប្រពន្ធ-​កូន ខ្ញុំផង​ … » ។

សូមរំលឹកថា លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB​ ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈពេលនេះ​ សាលាដំបូងកំពុងដំណើរការនីតិវិធី ៕​