រដ្ឋមន្ត្រីការបរទេសចិន ស្នើសុំឱ្យសាមគ្គីភាពអន្តរជាតិ ទើបអាចកម្ចាត់ COVID-19 បាន ជាជាងសង្ស័យគ្នាគ្មានមូលដ្ឋាន !

0
435

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយអ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប សម្រាប់កិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell ​លោក វ៉ាង យី ប្រមុខការទូតចិន បានគូសបញ្ជាក់ថា ប្រឈមមុខនឹងវិបត្តិមិនធ្លាប់មានពីមុនមក បណ្ដាប្រទេសទាំងអស់ គួរតែបញ្ចៀសការកេងចំណេញនយោបាយពីកិច្ចសហប្រតិបត្តិការប្រឆាំង COVID-19 ក៏ដូចជាបញ្ឈប់ជាបន្ទាន់នូវគំនិតសង្ស័យគ្មានមូលដ្ឋាន។

ជាមួយគ្នានេះ​ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក បញ្ចៀសការសង្ស័យគ្មានមូលដ្ឋាន និងកុំយកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំ COVID-19 ទៅធ្វើជាការកេងចំណេញនយោបាយ ។ នេះបើតាមការដកស្រង់ការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។

លោក លោក វ៉ាង យី បញ្ជាក់ថា វីរុសគ្មានព្រំដែន ហើយក៏មិនស្គាល់ជាតិសាសន៍ណាមួយនោះដែរ ដូច្នេះមានតែសាមគ្គីភាពអន្តរជាតិប៉ុណ្ណោះ ទើបអាចកម្ចាត់ COVID-19 បាន៕