លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ និងជាកូនប្រុសសម្ដេចតេជោ ហ៊ុន សែន ត្រូវប៉ូលិសចរាចរណ៍ឃាត់…

0
2295

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ជាកូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ ត្រូវបានប៉ូលិសចរាចរណ៍ គោលដៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផាកពិន័យចំនួន៦ម៉ឺនរៀល ព្រោះល្មើសច្បាប់ចរាចរណ៍នឹងមាត្រា៩ នៃអនុក្រឹត្យ៨៥ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ។

លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា ផងនោះ បាននិយាយថា “ ថ្ងៃមុននៅភ្នំពេញ ថ្ងៃនេះនៅខេត្ត , អរគុណពូៗប៉ូលិសដែលបានណែនាំ និងអនុវត្តច្បាប់សម្រាប់សុវត្ថិភាពប្រជាពលរដ្ធគ្រប់ៗរូប ” ៕