លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានស្នើឱ្យសមត្ថកិច្ចជំនាញចាត់វិធានការតាមច្បាប់ទៅលើបុគ្គលឈ្មោះ នី ណាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ IMan-KH បាន « ប្រមាថ នាយករដ្ឋមន្ត្រី និង ប្រជាជនកម្ពុជា » ។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ចង់ឃើញសមត្ថកិច្ចអនុវត្តវិធានការច្បាប់ ដូចដែលបានអនុវត្តទៅលើចំប៉ីខ្មៅ កន្លងមកដូច្នោះដែរ ព្រោះថា ការប្រមាថមើលងាយមើលថោក ពីសំណាក់ ឈ្មោះ នី ណាក់ ចំពោះប្រជាជនដែលកំពុងជំពាក់បំណុលធនាគារ ធ្វើឱ្យមហាជនផ្ទុះកំហឹងកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក និងបានស្នើឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបុគ្គលនេះតាមច្បាប់។
ក្នុងអាខោនហ្វេសប៊ុករបស់ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា លោកបានសរសេរថា បើមានបងប្អូនណាស្គាល់ផ្ទះរបស់បុគ្គល « នី ណាក់ ឬ IMan-KH » សូមជួយប្រាប់ផង ដើម្បីឱ្យសមត្ថកិច្ចទៅរកគាត់យកមកចាត់ការតាមច្បាប់ ៕




