សម្ដេចតេជោ ហ៊ុន​ សែន​ ៖ អ្នកធ្លាប់រិះគន់សម្តេចលើការសម្រេចមិនយកនិស្សិតកម្ពុជាមកពី វូហាន ល្មមភ្លឺភ្នែ !

0
1135

ក្នុងជំហរច្បាស់លាស់មួយ​ ហើយលទ្ធផលចេញមកដូចការគិតទុកជាមុននោះ​ នាយករដ្ឋកម្ពុជា បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសម្រេចចិត្តមិនយកនិស្សិតកម្ពុជាចេញពីទីក្រុងវូហាន ប្រទេសចិន ព្រោះមកដល់ពេលនេះ គ្មាននិស្សិតនៅចិនណាម្នាក់រងគ្រោះដោយខូវីដ-​១៩ នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនោះ សម្តេចសម្រេចចិត្តយកយន្តហោះទៅដឹកនិស្សិតកម្ពុជា មកពីទីក្រុងវូហាន វានឹងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-​ចិន ហើយអាចសាងកំហុសដោយនាំមេរោគចូលស្រុកថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយមុតមាំថា អ្នកធ្លាប់ចោទ និងរិះគន់សម្តេចលើការសម្រេចមិនយកនិស្សិតមកពីវូហាន ល្មមភ្លឺភ្នែកហើយ…​ ។ ស

ម្ដេចតេជោ​ ហ៊ុន​ សែន បានលើកឡើងបែបនេះ​ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ខណៈសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ COVID-19 ៕