អ្នកអត់ការងារធ្វើ សូំទាក់ទងភ្លាម Tel : ០១៦ ៦១១ ០០៤ , មុខតំណែងការងារជិត៤ពាន់កន្លែង កំពុងរង់ចាំអ្នក

0
163

ឱកាសការងារចំនួន ៣៧៩៩ កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន១០ នឹងត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០​ នៅក្នុងកម្មវិធីវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានរួមសហការរៀបចំជាមួយ​ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ខេត្តព្រះសីហនុ, សាលាស្រុកព្រៃនប់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)​ ស្រុកព្រៃនប់។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង១២:០០ថ្ងៃត្រង់ នៅបរិវេណសាលាស្រុកព្រៃនប់ ឲ្យបានច្រើនកុះករ ទូរស័ព្ទ ៖​ ០១៦ ៦១១ ០០៤ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)។