ស្រីស្អាតដែលស្លាប់ជាប់ព័ន្ធនឹងឧកញ៉ា​ លាង​ ឃុន ស៊ីជម្រៅ ! ​ នារីស្រស់ស្អាតដែលលោតសម្លាប់ខ្លួនពីលើអគារខុនដូ អះអាងថា ឧកញ៉ា លាង​ ឃុន​ បង្ខំនាងឱ្យយកកូនចេញ!

0
17077

រាជធានីភ្នំពេញ ៖ បន្ទាប់ពីយុវនារីស្រស់ស្អាតម្នាក់​ ធ្វើអត្តឃាតដោយលោតពីលើអគារខ្ពស់ បង្កឱ្យមានការភ្ញាក់ផ្អើលដូចផ្ទុះគ្រាប់បេកណ្ដាលរាជធានៅភ្នំពេញនោះ​ ក៏ស្រាប់តែបែកធ្លាយវីដេអូឃ្លីបនារីរបស់នារីនោះ​ និយាយពីរឿងមានកូនជាមួយ លោក​ឧកញ៉ា លាង ឃុន​ (ភីត ធើលាង) ហើយថា​ លោកឧកញ៉ារូបនេះ​ គំរាមនាងឱ្យយកកូនចេញ​ និងរកចាប់នាងដាក់គុក…។​ ​

សពនារីរូបស្រស់ដែលលោតពីលើអគារនេះ​ មានឈ្មោះ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុក ឈ្មោ“ “sri nika” ដែលបានលោតពីលើអគារខុនដូមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយបានផ្ទុះការភ្ញាក់ផ្អើលខ្លាំង នៅវេលាថ្ងៃត្រង់នេះ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ច ដែលក្រុមអ្នកសារព័ត៌មាន ទទួលបានបង្ហាញថា នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅ បន្ទប់លេខ៤០៣ នៃអគារខុនដូ លេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ក្នុងឃ្លីបវីដេអូ នេះ គឺ នារីរងគ្រោះ បាននិយាយពាក់ព័ន្ធនឹងឈ្មោះលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ស្ដីពីការរស់នៅជាមួយគ្នារហូតដល់មានក្នុងផ្ទៃ​ ហើយថា​ លោកឧកញ៉ា​ លាង​ ឃុន​ បង្ខំនាងឱ្យកូនចេញ ។​  

ទោះជាយ៉ាងណាក៏ដោយ​ រឿងរ៉ាវទំនាក់ទំនងរវាងនារីធ្វើអត្តឃាត​ (ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ) ជាមួយ លោកឧកញ៉ា​ លាង​ ឃុន នេះ​ ពិតប្រាកដយ៉ាងណានោះ គឺរង់ចាំសមត្ថកិច្ចកងរាជអាវុធ កសាងសំណុំរឿង និងលាតត្រដាង , ចំណែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ។​

សូមងាកទៅរក​ សម្ដីរបស់នារីរងគ្រោះ និយាយនៅលើអាខោនហ្វេសប៊ុកមុនពេលធ្វើអត្តឃាតដោយពីលើអគារខ្ពស់វិញ​ ដោយនិយាយថា​ លោកឧកញ៉ា លាង ឃុន ខ្ញុំសុំផ្ដាំផ្ញើទៅលោក​ លោកក៏មានកូនប្រុស បើពេលនោះ​ លោកសុខចិត្តទុកឲ្យខ្ញុំទុកកូន ៧ខែហ្នឹង ជីវិតខ្ញុំអត់ដល់ថ្នាក់ហ្នឹង​ ប្រយ័ត្នកម្មពៀរនឹងធ្លាក់ទៅលើ​ លាង ឃុន​ ព្រោះអីលុយលាងឃុនឥឡូវច្រើនណាស់មិនអាចធ្លាក់ងាយទេ ប្រយ័ត្នតើថ្ងៃណាមួយឡានបុកញ័របាត់ទៅណា៎​,​ គ្រាន់តែប្រាប់​ លោកឧកញ៉ា​ លាង​ ឃុន ។

ដោយឡែកមួយទៀត​ ទាំងនេះ គឺគ្រាន់តែជាសម្ដីរបស់នាង​ ឃុន ស្រីស្រស់​ បន្សល់ទុកក្នុងអាខោនហ្វេសប៊ុករបស់នាងប៉ុណ្ណោះ​ រីឯកាពិតយ៉ាងណានោះ​ វាទាល់តែមានការបំភ្លឺបកស្រាយពី លោក​ឧកញ៉ា​ លាង​ ឃុន​ , ហើយយើង iDol Media  បានព្យាយាមស្វែងរកការពំភ្លឺពី​ លោកឧកញ៉ា​ លាង​ ឃុន​ ផងដែរតែគ្មានតម្រុយពីបុគ្គលិករបស់គាត់ជួយភ្ជាប់ទំនាក់ទំនង និងគ្មានលេខទូរស័ព្ទរបស់គាត់​ , ដូច្នេះ​ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយពី លោកឧកញ៉ា​ លាង​ ឃុន​ ៕​