នាយករដ្ឋមន្ត្រីកម្ពុជា​ ប្រាប់និស្សិតថា​ បើសមត្ថភាពយើងមិនដល់ ចូលធ្វើការមិនបាន កុំបន្ទោសគេថា ពុករលួយ !​

0
265

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងឯកសណ្ឋានថ្មីដោយមានបង់កក្រមា  បានក្រើនរំលឹកដល់និស្សិតថា​ បើសមត្ថភាពយើងមិនដល់ ចូលធ្វើការមិនបាន កុំបន្ទោសគេថា ពុករលួយ។​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា​ បច្ចុប្បន្ននេះ ពោរពេញដោយការប្រកួតប្រជែង ដែលទាមទារឱ្យមានការធ្វើកំណែទម្រង់ និងពង្រឹងសមត្ថភាព , គ្មាននរណាទទួលយកមនុស្សចូលធ្វើការដោយគ្រាន់តែមានសញ្ញាបត្រមួយសន្លឹក ហើយគ្មានសមត្ថភាពនោះទេ។​

សម្ដេចតេជោ​ ថ្លែងថា​  សេដ្ឋកិច្ចទីផ្សារ គ្មានមនោសញ្ចេតនាឡើយ គឺមានតែខាត និងចំណេញប៉ុណ្ណោះ ដូច្នេះ មានតែយើងពង្រឹងគុណភាព​ និងសមត្ថភាព នោះទេ ទើបអាចប្រកួតប្រជែងនឹងទីផ្សារការងារ៕