នាវា SITC Fujian ដឹកធាតុដើម​សម្រាប់វិស័យវាយនភណ្ឌកាត់ដេរជាង​ ៦០កុងតឺន័រ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ យប់មិញ

0
255

មន្ត្រីរដ្ឋបាលនៃកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងមុននេះបន្តិចថា នាវា SITC Fujian បានដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ជាង៦០កុងតឺន័រ  ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយ កាលពីវេលាម៉ោង១១៖២៥នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ។

សូមរំលឹកថា​ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានរៀបចំនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិខូវីដ១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា បានមកដល់កំពង់ផែកម្ពុជានៅថ្ងៃទី០៩ ខែមីនា ដែលមានវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរជាង៦០កុងតឺន័រ ហើយជើងទី២ នឹងមកដល់នៅថ្ងៃ១០ ខែមីនា  ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត៕