លោក នុត ពុធដារ៉ា ត្រូវបានប្រមុខរាជរដ្ឋាភិបាល​ ផ្ទេរភារកិច្ចមកជា អភិបាលរងខេត្តកណ្ដាល​ វិញ

0
192

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក នុត ពុធដារ៉ា ពីអភិបាលរងខេត្តក្រចេះ មកជាអភិបាលរងខេត្តកណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ ដែលត្រូវបានឡើងទៅកាន់តំណែងជាអភិបាលខេត្តកណ្តាល។

បើតាមអនុក្រឹត្យដែលសារព័ត៌មាន iDol Media ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ មានខ្លឹមសារថា​ «ផ្ទេរភារកិច្ច​ លោក នុត ពុធដារ៉ា ឋនន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ២ ពីអភិបាលរងខេត្តក្រចេះ ឲ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តកណ្តាល»

ស្ដីពីអតីតភាពការងាររបស់​ លោក នុត ពុធដារ៉ា មានដូចជា​ ៖

-​ លោក នុត ពុធដារ៉ា បច្ចុប្បន្នឋានន្តរសក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីរាជការមួយរូប ដែលបានចូលបម្រើការងារតាំងពីឆ្នាំ១៩៩២ ជាមន្ត្រីនគរបាលជាតិ ,
-​ បន្ទាប់មកជាមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ,
-​ បន្តជាមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានកាន់តំណែងជាបន្តបន្ទាប់ ជាអនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងជាអគ្គនាយករងរដ្ឋបាលនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,
-​ នៅឆ្នាំ២០០៥ លោកត្រូវបានផ្ទេរមកបំរើការងារជាអភិបាលរងខណ្ឌឫស្សីកែវ
-​ នៅឆ្នាំ២០១២ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងចំនួនពីរអណត្តិ ជា អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយចប់អាណត្តិអភិបាលខណ្ឌ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជា អភិបាលរងខេត្តក្រចេះ ហើយបច្ចុប្បន្ន ត្រូវបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្តកណ្តាល និងនៅមានមុខតំណែងមួយទៀត គឺលោកក៏ជាជំនួយការ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីផងដែរ៕