លោក គង់ សោភ័ណ្ឌ ធ្លាប់ជាអតីតអភិបាលស្រុក​ ត្រូវបានឡើងមកកាន់ជា​ អភិបាលខេត្តកណ្ដាល​ ជំនួស​ លោក ម៉ៅ ភិរុណ​ !​ ​

0
229

លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់​ តែងតាំង ជាអភិបាលខេត្តកណ្តាល ជំនួស លោក ម៉ៅ ភិរុណ។ នេះបើយោងតាមព្រះរាជក្រឹត្យដែល iDol Media ទទួលបាននៅរសៀល​ ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២០ នេះ។

ការត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាល​ នាពេលនេះ​ ធ្វើឡើងតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា​ លោក គង់ សោភ័ណ្ឌ មុនពេលឡើងមកកាន់ជា អភិបាលខេត្តកណ្តាល គឺលោកធ្លាប់កាន់ទួនាទីជា​ អភិបាលស្រុកខ្សាច់កណ្ដាល , អភិបាលស្រុកល្វាឯម​ និងជាអភិបាលរងខេត្តកណ្ដាល​ , បន្ទាប់មក លោកត្រូវបានតែងតាំងជា អភិបាលខេត្តកណ្ដាល តែម្ដង៕​ 

LEAVE A REPLY

Please enter your comment!
Please enter your name here