យន្តហោះ ៣ គ្រឿង នឹងដឹកភ្ញៀវ Westerdam ប្រមាណ៥០០នាក់​ ទៅកាន់ប្រទេសផ្សេងៗ​ មានអារ៉ាប់រួម និងជប៉ុន​

0
261

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានបញ្ជាក់ថា ឥឡូវនេះភ្ញៀវរបស់នាវា Westerdam​ កំពុងនៅទីក្រុងភ្នំពេញនេះ ប្រមាណ៥០០នាក់ តាមព័ត៌មាន គឺត្រូវដឹកដោយយន្តហោះ ៧៧៧ មួយគ្រឿង ដែលដាក់មនុស្សបានជាង ៣០០នាក់ ចាកចេញពីទីក្រុងភ្នំពេញ​ ទៅកាន់ទីក្រុងឌូបៃ ប្រទេសអារាប់រួម​។ នេះជាព័ត៌មានខាងនាវា​ Westerdam​ ហើយនឹងមានយន្តហោះមួយគ្រឿងទៀត ដឹកចេញពីទីក្រុងភ្នំពេញ​ ទៅកាន់ជប៉ុន ហើយនឹងមានយន្តហោះមួយគ្រឿងទៀត ដឹកចេញពីខេត្តព្រះសីហនុ ទៅកាន់ប្រទេសណាមួយក្នុងតំបន់របស់យើងនេះ។​

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះ​ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ (នារី៨១៥នាក់) នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមរំលឹកថា​ នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដែលផ្ទុកអ្នកដំណើរ និងបុគ្គលិក-​នាវិក សរុប ២,២៥៧នាក់ ជាង៤០ជាតិសាសន៍ បានវិលវល់លើលំហរសមុទ្រ អស់រយៈពេល១២ថ្ងៃ ព្រោះតែប្រទេសជាច្រើនមិនឱ្យចូលចត ដោយសារតែខ្លាចមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ដើម្បីជួយសង្រ្គោះដល់អ្នកនៅលើនាវា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here