គ្នាពិបាកចិត្តរឿងខូចរថភ្លើង ឯងណេះទៅគាស់ទូរថភ្លើងដណ្ដើមយកអង្ករ ដូចប្លន់…​ ម៉េចធ្វើចឹង?​

0
111

ក្នុងពេលដែលរថភ្លើងកំពុងខូចនៅតាមផ្លូវ មិនទាន់ដំណើរការទៅមុខបាន ក៏មានពលរដ្ឋខិលខូចមួយចំនួន បាននាំគ្នាទៅគាស់ទូររថភ្លើងដណ្តើមយកអង្ករបាត់បង់អស់ជាច្រើនបេ។  

បើតាមមន្ត្រីស្ថានីយរថភ្លើងក្រុងព្រះសីហនុបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា​ ខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ ទៅក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេសនោះ​ បានខូចនៅតាមផ្លូវ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ហើយស្រាប់តែមានបងប្អូនប្រជាពលរដ្ឋទៅគាស់ទូរថភ្លើងដណ្ដើមយកអង្ករទៅបាត់ជាច្រើនបាវ។​

មន្ត្រីនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងផងដែរថា តាមព័ត៌មានបឋម គេរាប់ឃើញមានបាត់អង្ករចំនួន ១៦បាវ ដែលក្នុងមួយបាវៗ មានទម្ងន់៥០គីឡូក្រាម​ ហើយពេលនេះ​ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ស្វែងរកមុខសញ្ញាជនបះបោរនាំអាទិ៍ដណ្ដើមយកអង្ករនេះហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here