នុះ មិនធម្មតាទេ កម្ពុជា-​ចិន​ បានពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយបង្កើតក្រុមការងារចរចាម្ដង១០ក្រុម​

0
76

ដើម្បីពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដំណើរការបានលឿននោះ ក្រុមការងារចរចារបស់កម្ពុជា និងក្រុមការងាររបស់ចិន បានបង្កើតក្រុមការងារចរចារហូតដល់១០ក្រុម ធ្វើការពិភាក្សាក្នុងពេលដំណាលគ្នា ដែលការចរចាជុំទី១ ធ្វើឡើងកាលពីខែមករា នៅប្រទេសចិនបានបញ្ចប់ទៅរួចហើយ,​ ឯការចរចាជុំទី២ នឹងធ្វើនៅកម្ពុជាវិញម្តង នៅខែមេសា ឆ្នាំ២០២០នេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ បានបញ្ជាក់ថា «រូបមន្តនៃការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នៅតាមតំបន់ខ្លះគេធ្វើម្តង១ ឬម្តង២ ដែលចំណាយពេលយូរ ប៉ុន្តែចំពោះកិច្ចចរចាជាមួយភាគីចិននាពេលនេះ​ យើងបង្កើតក្រុមការងារម្តង១០តែម្តង ដែលធ្វើការចរចាក្នុងពេលព្រមៗគ្នា ហើយតាមការកំណត់អាចនឹងដើមខែមេសាខាងមុខ នេះ យើងនឹងប្រជុំ ជុំទី២ទៀត នៅកម្ពុជាយើង។ ដូច្នេះយើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះមានលក្ខណៈប្រសើរព្រោះយើងបង្កើតកិច្ចព្រមព្រៀងម្តង១០។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣តាមការកំណត់៕​   

LEAVE A REPLY

Please enter your comment!
Please enter your name here