មន្ទីរពេទ្យធំថ្មីមួយរបស់ចិនសាងសង់រយៈពេល១០ថ្ងៃ សម្រាប់ព្យាបាលអ្នកជំងឺឆ្លងវីរុសកូរ៉ូណា ឥឡូវកំពុងព្យាបាល! ​

0
104

អ្នកជំងឺឆ្លងវីរុសកូរ៉ូណាមួយចំនួន ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យធំថ្មីមួយ នាព្រឹក ថ្ងៃទីទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរដ្ឋាភិបាលចិន ទើបតែបើកសម្ពោធជាផ្លូវការ ក្រោយពីបានព្យាយាមសាងសង់ទាំងយប់ទាំងថ្ងៃ កំណត់ឱ្យរួចរាល់ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ​ នៅទីក្រុងវូហាន (Wuhan) របស់ខេត្តហ៊ូប៉ី (Hubei)។

សារព័ត៌មាន CNA បានចេញផ្សាយឱ្យដឹងថា​ មន្ទីរពេទ្យខាងលើនេះ មានឈ្មោះថា ហួសិនសាន (Houshenshan) ជាមន្ទីរពេទ្យធំមួយ ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យមួយទៀត គឺឡៃសិនសាន (Leishenshan) ដែលរដ្ឋាភិបាលចិន បានសម្រេចឲ្យធ្វើការសាងសង់យ៉ាងបន្ទាន់បំផុត នៅក្នុងទីក្រុងវូហាន ដើម្បីទទួលអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលបាននិងកំពុងកើនឡើងឥតឈប់ឈរ។  មន្ទីរពេទ្យទាំង២​ មានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលសរុបចូលគ្នាជាង ២,០០០គ្រែឯណោះ​ ត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធា និងមន្ត្រីសុខាភិបាលចិនតែម្តង។

សូមបញ្ជាក់ថា​ គិតត្រឹមម៉ោង ១២៖៣៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន​ បានកើនដល់ ៤២៥នាក់ហើយ ខណៈមនុស្សចំនួន ២០,៤៣៨នាក់ផ្សេងទៀត បានឆ្លង៕​  

LEAVE A REPLY

Please enter your comment!
Please enter your name here