ទស្សនៈ៤ចំណុចរបស់​សម្តេចតេជោ ហ៊ុន សែន​ ទៅកាន់កិច្ចប្រជុំកំពូលអង្គការសហព័ន្ធសន្តិភាពសាកល​

0
96

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចែកករំលែកទស្សនៈចំនួន៤ ទៅកាន់វេទិកាពិភពលោកនៃកិច្ចប្រជុំកំពូលអង្គការសហព័ន្ធសន្តិភាពសាកលដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង​ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព, សន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។ ​

ទី១៖ បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើបទប្បញ្ញត្តិ សំដៅបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ, ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។

ទី២៖ ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក, ការគោរពគ្នា, ការជឿទុកចិត្តគ្នា, ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃកក្នុងរបស់ប្រទេសដទៃ ព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវក្តីវិនាស និងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។

ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសាកលភាវូបនីយកម្ម៖ ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការថា រក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពនឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្របកដោយចីរភាព និងបរិយាប័ន្ន។

ទី៤៖ ជំរុញការអភិវឌ្ឍតាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល (People-centric Approad) ជាពិសេសចំពោះកិច្ចការងារអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធសុខុមាលភាពសង្គម ដូចជាការពង្រឹងគុណភាពការអប់រំ, ការកែលមួសុខុមាលភាពការរស់នៅ, ការកាត់បន្ថយភាពក្រីក្រ និងការបង្រមគម្លាតនៃការអភិវឌ្ឍឱ្យស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម៕​

LEAVE A REPLY

Please enter your comment!
Please enter your name here