(មានវីដេអូ) សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញដល់ក្រុងសេអ៊ូលក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលពិភពលោក UPF

0
142

ផ្សាយផ្ទាល់ ពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួម "កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស" នៅរដ្ឋធានីសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ពីថ្ងៃទី០៣-០៥ កុម្ភៈ ២០២០។ ក្នុងឱកាសដំណើរអញ្ជើញដល់នេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹកពីសំណាក់បងប្អូនជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបំរើការងារនៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ នៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, 2 February 2020

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់សណ្ឋាគារនាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹកពីសំណាក់បងប្អូនជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំរើការងារនៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ។

ការអញ្ជើញដល់ក្រុងសេអ៊ូលដោយសុវត្តិភាពនេះ គឺសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

វត្តមាននៃការអញ្ជើញដល់ក្រុងសេអ៊ូលរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចយ៉ាងកក់ក្តៅទីបំផុតពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម ហើយសម្ដេចក៏នឹងអញ្ជើញថ្លែងសុន្ទរកថា​ក្នុងកិច្ចប្រចុះកំពូលនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here