សម្តេចតេជោ​ ហ៊ុន​ សែន ៖​ មិនដកតំណែងអភិបាលខេត្ត ឬមន្ត្រីនេះ មន្ត្រីនោះ ទេ ​កុំរុញឱ្យខ្លោច កុំរោចឱ្យឆៅ​​

0
188

បញ្ជាក់ច្បាស់ហើយក្នុងសន្និសីទសារព័ត៌មាន នាវេលាថ្ងៃត្រង់​ ទី០៥​ ខែមករា​ ឆ្នាំ២០២០​ ស្ដីពីការរលំបាក់អគារកម្ពស់៦ជាន់​ និងប្រតិបត្តិការសង្រ្គោះបន្ទាន់នៅក្រុងកែប​ ខេត្តកែប​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី បានសម្រេចថា​ មិនដកតំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថា នេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះឡើយ វាគឺជាឧបទ្ទវហេតុ។

សម្ដេចតេជោ បានទាញលើកឧទាហរណ៍នៃការបាក់រលំអាគារដែលបានកើតមានឡើងនៅតាមបណ្ដាប្រទេសផ្សេងៗ ក៏គេមិនមានការដកតំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧប្បទ្ទវហេតុសម្រាប់ប្រទេសមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ធមន្រ្តី បានស្ដីបន្ទោសទៅដល់មន្ត្រីបក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឱ្យដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ « កុំរុញឱ្យខ្លោច កុំរោចឱ្យឆៅ»​ ។

លើសពីនេះទៀត​ សម្ដេចតេជោ ហ៊ុន​ សែន​ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំងនោះនាពេលបន្ទាប់ពីនេះទៀត៕​