តាមពិទៅ សម្ដេចតេជោ ទើបឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារ ដល់នាយស្មាញ ប្រហែល២ខែមុនសោះ​ មិននឹកស្មាន…​

0
142

នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារបង្ហាញពីអារម្មណ៍នឹកស្រណោះ ចំពោះការបាត់បង់ជីវិតរបស់តារាកំប្លែងជើងចាស់ នាយស្មាញ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីកិនស្លាប់កាលពីល្ងាច ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០១៩​ ដោយសម្ដេចបញ្ជាក់ថា​ ទើបតែប្រហែល២ខែមុនសោះ​  សម្ដេចបានឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារ ដល់នាយស្មាញ ដើម្បីស្ដារសុខភាព ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា) ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពិតជាស្រណោះចំពោះនាយស្មាញ ដែលបាត់បង់ជិវិតកាលពីម្សិលមិញនេះ, ខ្ញុំ និងភរិយាទើបបានជួយជាថវិការចំនួន១ម៉ឺនដុល្លារប្រហែល២ខែមុននេះ» មិននឹកស្មានថា​ គាត់ជួបគ្រោះដល់ជវិតបែបនេះសោះ

LEAVE A REPLY

Please enter your comment!
Please enter your name here