ជើងល្បី​ប៉ះមាត់ល្បី នាយចឺមបែកក្បាល​ !​ តស់ ទៅដឹងប្រវត្តិជើងល្បីដែលវាយសំពងនាយចឺម

0
1543

តស់ យើងក្រឡេកមកដឹងពីប្រវត្តិជនថៃដល់ដែលបានវាយនឹងដំបងទៅលើ នាយចឺម​ តារាកំប្លែង និងចំរៀង ឱ្យរងរបួសក្នុងបុព្វបទឆាតតាមទូរស័ព្ទញ៉ែសង្សារខ្លួន កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គឺ​ជា​អតីត​កីឡាករ​បាល់ទាត់ឆ្នើមម្នាក់។

ជន​បង្ករបួសស្នាមដែលមានឈ្មោះ ង៉ែត លីទី មានបទពិសោធន៍ធ្លាប់លេងទាំងក្នុង និងក្រៅប្រទេស ជាអតីតកីឡាករខ្សែប្រយុទ្ធបម្រុងរបស់ក្លឹប​​បឹង​កេត​ផងដែរ​។ ក្រោយលើកពានជាមួយក្រុមបឹងកេតនៅចុងឆ្នាំ២០១៦ រូបគេក៏ចាកចេញទៅស្រុកកំណើត បន្ទាប់មកក៏លេចមុខ​ ខ្សែបម្រើប្រយុទ្ធរូបនេះទៅធ្វើតេស្តនៅថៃ​ ហើយជាប់​តេស្តលេងអោយក្លឹប​ Chanthaburi នៅ​លីគ​ទី៤។

ត្រឡប់មកករណីបង្ករបួសស្នាមវិញ ជនរងគ្រោះ​មានឈ្មោះ​​ សុខ មេសា ហៅនាយ​ ចឺម អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ​ គឺនាយចឺម ល្បីឈ្មោះយើងហ្នឹង។ ចំណែក​ឯ​ជន​បង្កមានឈ្មោះ​ ង៉ែត លីទី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។

មូលហេតុដែលឈានទៅដល់ការប្រើហិង្សានេះ តាមប្រភពព័ត៌មានថា មកពីនាយចឺ ឆាតទៅញ៉ែសង្សាររបស់ ង៉ែត លីទី … ត្រង់ថា ពួកគេជួបគ្នាដោយរបៀបម៉េច ? ខណ:ពេលកំពុងធ្វើអ្វី …? អត់មានសមត្ថកិច្ចឬអ្នកណានិយាយសោះ? ក្នុង​ហេតុការណ៍​វាយសំពងក្បាលនេះដែរ ជនសង្ស័យបានប្រេីកំណាត់ឈឺវា​យលើជនរងគ្រោះ បណ្តាល ឲ្យ​រងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលដេរ៥ថ្នេ​ររបួសធ្ងន់ធ្ងរគួរសម ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​អិច​១គ្រឿង (ខូចទាំងស្រុង)។​

បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕ iDol Media .

LEAVE A REPLY

Please enter your comment!
Please enter your name here